បុរសវ័យចំណាស់ម្នាក់ ត្រូវរថយន្តបុកស្លាប់ ទាំងកណ្តាលអាធ្រាត យ៉ាងអណោចអាធ៌ម ចំណែករថយន្ត បង្ករបើកគេចបាត់ ស្រមោលឈឹង

(ខេត្តបាត់ដំបង)៖ករណីគ្រោះថ្នាក់ ចរាចរណ៍មួយរវាង រយន្តបុកអ្នកកង់ ទាំងកណ្តាលអាធ្រាត បណ្តាលអោយបុរសវ័យ ចំណាស់មិនស្គាល់ អត្តសញ្ញាណម្នាក់ បានស្លាប់យ៉ាងអណោច អាធ៌ម ហេតុការណ៍នេះកើតឡើង ពីយប់ថ្ងៃទី២៣ខែ កក្កដាឆ្នាំ២០១៩វេលាម៉ោង ២៣និង៥៥នាទី រំលងអាធ្រាត់ នៅលើបណ្តោយផ្លូវ ជាតិលេខ៥ស្ថិត ក្នុងភូមិថ្នល់បត់ឃុំឫស្សី ក្រាំងស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាបុរសវ័យ ចំណាស់គ្រោះថ្នាក់ ចរាចរណ៍នេះខាង សមត្ថកិច្ចនៅមិន  ទាន់ស្គាស់អត្តញ្ញាណ ភេទប្រុសអាយុប្រហែល ជាង៦០ឆ្នាំបានស្លាប់ នៅនិងកន្លែងនៅក្នុង ករណីគ្រោះ ថ្នាក់ចរាចរណ៍នេះ គេសង្ស័យថាបង្ករឡើង ដោយរថយន្តយន្តមិន ស្គាល់ម៉ាកនិងអ្នកបើក បរមិនស្គាល់អត្តសញ្ញាណ មិនដឹងទិសដៅមកពី ណាទីណាស្រាប់តែមកជំណុច កើតហេតុខាងលើបាន បុកជនរងគ្រោះបណ្តាល អោយស្លាប់តែម្តងទៅ។

បច្ចុប្បន្នកម្លាំង ប៉ូលីសកំពុងស្រាវជ្រាវរក ក្រុមគ្រួសារសាច់ញាតិ ដើម្បីយកសពទៅធ្វើ បុណ្យតាម ប្រពៃណីជាតិ ។ ដោយ លោក មុតចន្ត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *