សមត្ថកិច្ចចុះបង្ក្រាប ករណីគ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនជនសង្ស័យបាន ៣នាក់នៅក្នុងស្រុក ថ្មគោល

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាល ប្រឆាំងបទល្មើស គ្រឿងញៀននៃអធិការ រដ្ឋាននគរបាល ស្រុកថ្មគោលសហការ ជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំជ្រៃបាន ចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់ គ្រឿងញៀនមួយ កន្លែងនិងឃាត់ខ្លួន ជនសង្ស័យបាន ចំនួន៣នាក់កាលពី យប់ថ្ងៃទី២៧ខែធ្នូឆ្នាំ ២០១៩វេលាម៉ោង២២ និង៣០នាទីនៅចំណុច ក្រុមទី២៩ស្ថិតក្នុងភូមិ ហៃសាន ឃុំជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកច្ចបានប្រាប់ អោយដឹងថាជន សង្ស័យទាំង៣នាក់ដែល កម្លាំងជំនាញឃាត់ខ្លួន បានទី១ឈ្មោះ រ័ត្ន វិនភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ទី២ឈ្មោះ ដាវ ចន្ថា ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែររស់ នៅភូមិហៃសានឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងនិង ទី៣ឈ្មោះ លឿង ណារ៉ុង ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែររស់ នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញឆែកឆេរ និងដកហូតបានវត្ថុ តាងរួមមានម្សៅ ក្រាមពណ៍សថ្លា សង្ស័យគ្រឿងញៀន ប្រភេទយ៉ាម៉ាទឹកក ច្រកក្នុងថង់ប្លាស្ទិក ចំនួន២៣ថង់ ទម្ងន់១០,៩២ក្រាម ទាំងសំបកទូរស័ព្ទ ដៃចំនួន០២គ្រឿង ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមពណ៌ ខ្មៅពាក់ស្លាកលេខ បាត់ដំបង១B.៩២២៤។

បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំង វត្ថុតាងត្រូវបាន កម្លាំងនគរបាល ស្រុកថ្មគោលកសាង សុំនុំរឿងបញ្ជូនទៅកាន់ ស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបងដើម្បីចាត់ ការទៅតាមនិតិវធីច្បាប់៕ដោយលោកមុតចិត្រា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *