សមត្ថកិច្ចចុះបង្ក្រាប ករណីគ្រឿងញៀន មួយកន្លែងនិង ឃាត់ខ្លួនជនសង្ស័យ បាន២នាក់ក្នុង ក្រុងប៉ៃលិន

(ខេត្តប៉ៃលិន)៖ នៅព្រលប់ថ្ងៃទី២៨ខែ ធ្នូឆ្នាំ២០១៩វេលាម៉ោង ១៩និង៣០នាទីកម្លាំង នគរបាលនៃ ស្នងការនគរ ខេត្តប៉ៃលិនដឹងនាំ ដោយលោកវរសេនីយ៍ ត្រីស៊ិនសុភាសក្សី ស្នងការស្តីទីនៃ ស្នងការ នគរបាលខេត្តប៉ៃលិន បានចុះបង្ក្រាបករណី គ្រឿងញៀនមួយកន្លែង និងឃាត់ខ្លួនជនសង្ស័យ បាន២នាក់នៅ ចំណុចជិតស្ពានអូរតាប្រាង ស្ថិតក្នុងភូមិខ្លុងសង្កាត់ អូរតាវ៉ៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ទាំង២នាក់ដែលកម្លាំង ជំនាញឃាត់ខ្លួនបាន ទី១ឈ្មោះ ឈុន ម៉ៅ ភេទ ស្រី អាយុ ៤២ ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃំុស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នករក្សាទុកសារ ធាតុញៀនទី២ឈ្មោះ យី ម៉ាប់ ភេទ ប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ ធ្វើចំការ រស់នៅភូមិខ្លុង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ជាម្ចាស់ផ្ទះ) ។

ក្រោយពីឃាត់ជន សង្ស័យខាងលើកម្លាំង ជំនាញឆែកឆេរនិងដក ហូតបានវត្ថុតាងរួម មានម៉្សៅក្រាមពណ៌សថ្លា សង្ស័យថ្នាំញៀន ប្រភេទម៉ាទឹកកកICEចំនួន ២៥ កញ្ចប់ ០២ កញ្ចប់ ធំ និង ២៣កញ្ចប់តូចជញ្ជីង សម្រាប់ថ្លឹងសា រធាតុញៀន ០១ គ្រឿង និងថង់សម្រាប់ច្រក គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំជំនាញ នៃស្នងការនគរបាល ខេត្តប៉ៃលិនក សាងសុំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅ តាមនិតិវិធីច្បាប់។ ដោយ លោក មុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *