ស្រាចូលពោះស្រវឹង ខ្លាំងបើករថយន្ត បុកម៉ូតូពីក្រោយ គេចទៅបុកម៉ូតូ១គ្រឿង ទៀតរុលទៅបុក តូបលក់ឥវ៉ាទៅ មុខលេងរួចមនុស្ស របួសស្រាល១នាក់

(ខេត្តបន្ទាយមានជ័យ)៖ ដោយសារជាតិស្រវឹង ចូលពោះខ្លាំងបាត់បង់ ស្មារតីបណ្តាលឲ្យ យុវជនម្នាក់ បានបើករថយន្ត ទៅបុកម៉ូតូ១គ្រឿង បើកគេចទៅបុកម៉ូតូ១ គ្រឿងទៀតរុលទៅ បុកតូបលក់ឥវ៉ាន់គេ បន្ថែមទៀតក្រឡាប់ ទៅមុខលេងរួចបណ្តាល ឲ្យមនុស្សរបួសស្រាល១ នាក់នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០១៩តាមបណ្តោយផ្លូវ ភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាល ចរាចរណ៍បានប្រាប់ ថានៅពេលពេល កើតហេតុនោះមាន រថយន្តម៉ាក់ស៊ីណា សេរីឆ្នាំ២០០៣ពាក់ ស្លាក់លេខ ភ្នំពេញAK.1384បើកដោយ ឈ្មោះ ឈម ឆាប ភេទប្រុសអាយុ ៤៣ឆ្នាំរស់នៅភូមិរោងគោចុង ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកបរពីជើងទៅត្បូង ដោយសារ ជាតិស្រវឹងចូលពោះ ខ្លាំងបាត់បង់ស្មារតី បើកក្នុងល្បឿនលឿន ស្រាប់តែបើកទៅបុកអ្នក ជិៈម៉ូតូ១គ្រឿងម៉ាក់ហ៊ុង ដាឌ្រីមផលិតឆ្នាំ២០១៤ ពាក់ស្លាក់លេខ1A.8464 បើកស្របទឹសគ្នារ ថយន្តបង្កបើកគេចខ្លួន ស្រាប់តែបើក ទៅបុកម៉ូតូ១គ្រឿងទៀត បើកច្រាស់ទឹសគ្នាហើយ រថយន្តរុលទៅបុក តូបជាប់ផ្ទៈគេទៀត បណ្តាលបាក់រថយន្ត ក្រឡាប់ដំបូលតូប សង្កត់ពីលើទៀត។

ក្រោយគ្រោះពីកើតហេតុ ហើយមន្ត្រីជំនាញចុះ ទៅពិនិត្យវាស់វែង កើកហេតុបានធ្វើ ការសន្និដ្ឋានថាគ្រោះ ថ្នាក់នេះបង្ក ឡើងដោយរថយន្ត ធុនស៊ីណាតាក់ស៊ីបើក ក្នុងស្ថានភាពស្រវឹង ល្បឿនលឿនគ្មាន ការប្រុងប្រយ័ត្នបង្ក គ្រោះថ្នាក់ដល់អ្នកដ៏ ទៃរថយន្តបង្កត្រូវបាន យកមករក្សា ទុកអធិការដ្ឋាន នគរបាលស្រុក ដើម្បីចាត់ ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *