បុរសចំណាស់ម្នាក់ ត្រូវរថយន្តធុនធំ បុកបណ្តាលស្លាប់ យ៉ាងអាណោច អាធ័មនៅក្នុង ស្រុកសន្ទុក

(ខេត្តកំពង់ធំ)៖ ករណីគ្រោះថ្នាក់ ចរាចរណ៍រវាង រថយន្តបុកនិងម៉ូតូ លក់ពោតស្ងោរមួយ គ្រឿងបណ្តាល អោយបុរសចំណាស់ ម្នាក់ស្លាប់ភ្លាមៗ នៅនិងកន្លែង ហេតុការដ៏រន្ធុត នេះកើតឡើងកាល ពីព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ ២០១៩វេលាម៉ោង០៨ និង៣០នាទីនៅលើ ផ្លូវជាតិលេខ៦ត្រង់ ចំណុចផ្លូវកែងអាស៊ាន ស្ថិតក្នុង ភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបាន អោយដឹងថាជន រងរគ្រោះមានឈ្មោះ ម៉ៅលីភេទប្រុស អាយុ៦២ឆ្នាំជនជាតិខ្មែរ មានមុខរបរលក់ ពោតស្ងោរតាមម៉ូតូ រស់នៅក្នុងភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រភពពីកន្លែងកើត ហេតុបានអោយដឹង ករណីគ្រោះចរារាចរណ៍ ខាងលើនេះបង្ករឡើង ដោយរថយន្ត ធុនធំប្រវេអងបើកបរ ពីពីត្បូងទៅជើងមក ដល់ចំណុចកើតហេតុ ខាងលើបានរថយន្ត មួយគ្រឿងបើកបរ ក្នុងទិសបញ្ច្រាស់ទិស គ្នាដោយរ៉េចង្កូត ជ្រុលទៅបុកម៉ូតូ លក់ពោតពីក្រោយ បណ្តាលអោយស្លាប់ម្នាក់ ភ្លាមៗនៅនិងកន្លែង។

ប្រភពដ៏ដែលបាន អោយដឹងទៀតថា ក្រោយពីមានករណី គ្រោះខាងលើបង្ករ អោយមានមនុស្សស្លាប់ ភ្លាមៗតៃកុងរថយន្ត បង្ករបានបើករថយន្ត គេតែត្រូវបម្លាំង នគរបាលនៃអធិការ រដ្ឋាននគរបាលស្រុក សន្ទុកបានតាមនិង ស្ទាក់ចាប់បាន ភ្លាមៗផងដែរ។

ក្រោយពីកើតហេតុ កម្លាំងនគរបាលស្រុក សន្ទុកបានចុះពិនិត្យ កន្លែងកើតហេតុ និងធ្វើការវាស់វែងព្រម ទាំងនាំយកវត្ថុតាង ខាងលើព្រមទាំងអ្ន កបើកបររថយន្ត យកមកកាន់អធិការ រដ្ឋាននគរបាលស្រុកសន្ទុ ដើម្បីរងចាំធ្វើការដោះ ស្រាយនៅពេលក្រោយ។

ចំណែកឯសាកសព ក្រោយពីជំនាញ បានធ្វើកាពិនិត្យ រួចរាល់ហើយក៏ បានប្រគល់ទៅអោយ គ្រួសារសាច់ញាតិ ដើម្បីយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *