ក្មេងទំនើង៣នាក់ គ្រាន់តែឮគេស្រែក ជេរថាអាចុយម៉ាយ ខឹងជិះម៉ូតូតាមកាប់គេ រហូតដល់អាវុធហត្ថ ឃាត់ខ្លួនបញ្ជូនទៅដេកគុក

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងទំនើង១ក្រុមមាន គ្នា៣នាក់គ្រាន់តែឮគេ ស្រែកជេរថាអាចុយ ម៉ាយខឹងជិះម៉ូតូតាមកាប់ គេរហូតដល់កម្លាំង អន្តរាគមន៍កងរាជ អាវុធហត្ថខេត្ត ដឹកនាំដោយលោក អនុសេនីយ៍ឯក ចាំង សុភ័ក្រ នាយការិយាល័យ ប្រតិបត្តិការ បានចុះបង្ក្រាបឃាត់ ខ្លួនបាន៣នាក់នៅ វេលាម៉ោង៦ល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចវត្តសមាធិផល ស្ថិតនៅភូមិបួន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ១ឈ្មោះ សឿង រដ្ឋា ភេទ ប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ ២ឈ្មោះ មូល សុវណ្ណដារ៉ា ភេទ ប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ ៣ឈ្មោះ ហ៊ាន ដារ៉ា ភេទ ប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ ក្រោយពីធ្វើការឃាត់ខ្លួនបាន កម្លាំងអន្តរាគមន៍ បានប្រគល់ជនសង្ស័យទៅការិយាល័យបទល្មើសព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថាបើតាម សម្តីរបស់ជនរងគ្រោះ ឈ្មោះ អៀម ភ័ក្រ្តា ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិកំណប់ ឃុំស្លរក្រាម ស្រុកស្វាយចេក បានប្រាប់សមត្ថកិច្ចឲ្យ ដឹងថានៅមុនពេលកើត ហេតុនោះខ្លួននិង មិត្តភ័ក្តបានអង្គុយ លេងនៅលើខ្ន ងអាងខាងក្រោយ សាលាក្រុងសិរីសោភ័ណ ក្រោយពេលជិតយប់ ខ្លួននិងមិត្តភ័ក្តបាន ចែកផ្លូវគ្នាទៅផ្ទះ រៀងខ្លួន ហើយខ្លួន បានបន្តដំណើរទៅ លេងក្នុងទីរួមខេត្តលុះ ជិះម៉ូតូដល់ចំណុចគ្លី និកទេវិន្ទរក្សាសុខ ស្រាប់តែ មានក្មេង ទំនើង១ក្រុម ជិះម៉ូតូ ១គ្រឿង ម៉ាកឌ្រីម ពណ៌ស មកឈប់ស្ទាក់ ពីមុខម៉ូតូរបស់ខ្លួន ហើយបានស្ទុះមក វាយខ្លួនដោយ ប្រើវត្ថុមុតស្រួច បណ្តាលឲ្យរង របួសចំថ្ពាល់ ខាងឆ្វេង១កន្លែង ពេលនោះខ្លួនបានជិះម៉ូតូ គេចបំណងមក ដាក់ពាក្យបណ្តឹង លុះជិះមកដល់មុខ ទីបញ្ចាការកងរាជ អាវុធហត្ថខេត្ត ស្រាប់តែក្រុម ក្មេងទំនើងដដែលជិះ តាមមកវាយខ្លួនបន្ថែមទៀត ពេលនោះកម្លាំងកង រាជអាវុធហត្ថ បានចេញមកជួយ អន្តរាគមន៍ឃាត់ខ្លួន បានភ្លាមៗនៅចំណុច វត្តសមាធិផលតែម្តង ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបន្តថាតាម ចម្លើយរបស់ជន សង្ស័យបានសារភាពថា ខ្លួននិងបក្សពួក បាននាំគ្នាទៅអង្គុយ លេងនៅចំណុចជន រងគ្រោះអង្គុយលេង ដែរក្រោយមកមានម៉ូតូ ជាច្រើនគ្រឿងជិះ ចេញមកខាងក្រៅ ហើយឮសម្លេងស្រែក ជេរថាអាចុយម៉ាយស្មាន តែជេក្រុមខ្លួនក៏ជិះម៉ូតូ ដេញតាមមកវាយតែម្តង ផ្អែកលើចម្លើយសារភាព របស់ជនសង្ស័យនិងវត្ថុុតាង ឃើញថាមានតម្រុយ ពិរុទ្ធភាពនៃបទល្មើស យ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យខាង លើអាចត្រូវចោទពីបទ ហិង្សាដោយចេតនា ។

កម្លាំងជំនាញ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅតុលាការដើម្បី ចាត់ការទៅតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *